ការវិលត្រឡប់ពីការស្លាប់
តើមនុស្សម្នាក់ អាចនៅមានជីវិតរស់ឬទេ បន្ទាប់ពីគេបានប្រកាសថា គាត់បានស្លាប់ទៅហើយនោះ? នេះជាសំណួរ ដែលគេបានចោទសួរឡើង ក្នុងពត៌មានអន្តរជាតិ ពេលដែលមានបុរសម្នាក់នៅរដ្ឋអូហៃយ៉ូ បានបង្ហាញខ្លួនឲ្យគេឃើញថា គាត់នៅរស់ និងមានសុខភាពល្អ បន្ទាប់ពីគេបានរាយការណ៍ថា គាត់បានបាត់ខ្លួនជាង២៥ឆ្នាំមកហើយនោះ។ មុនពេលគាត់បាត់ខ្លួន គាត់ជាមនុស្សអត់ការងារធ្វើ គាត់ញៀនថ្នាំ និងរស់នៅដោយគ្មានទីពឹងអ្វី ក្រៅពីឲ្យរដ្ឋចិញ្ចឹមជារៀងរាល់ខែ។ ដូចនេះ គាត់ក៏បានសម្រេចចិត្ត ចេញទៅលាក់ខ្លួន កុំឲ្យគេឃើញមុខគាត់ទៀត។ ទោះជាយ៉ាងណាក៏ដោយ ពេលគាត់ត្រឡប់មកវិញ គាត់ក៏បានដឹងថា ការវិលត្រឡប់ពីការស្លាប់ មានការពិបាកយ៉ាងណា។ ពេលគាត់ឡើងតុលាការ ដើម្បីឲ្យគេកែប្រែការប្រកាសអំពីការស្លាប់របស់គាត់ តុលាការក៏បានបដិសេធសំណើររបស់គាត់ ដោយឲ្យគាត់រង់ចាំ៣ឆ្នាំទៀត ទើបតុលាការជំនុំជម្រះក្តី ដើម្បីកែប្រែការប្រកាសនោះ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅពួកជំនុំ នៅក្រុងអេភេសូរថា ទោះបីជាយើងបានស្លាប់ខាងវិញ្ញាណហើយក៏ដោយ ក៏ព្រះទ្រង់ “ប្រោសឲ្យយើងរាល់គ្នាបានរស់ ជាមួយនឹងព្រះគ្រីស្ទ”(អេភេសូរ ២:១,៥)។ ដើម្បីឲ្យព្រះទ្រង់អាចប្រកាសថា យើងមានជីវិតរស់ខាងវិញ្ញាណ ទ្រង់ត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន។ អំពើបាបទាមទារទុក្ខវេទនា និងសេចក្តីស្លាប់របស់យើង តែព្រះយេស៊ូវ ដែលជាព្រះរាជបុត្រានៃព្រះ បានយាងមករងទុក្ខ និងសុគតជំនួសយើង ហើយក៏បានមានព្រះជន្មរស់ឡើងវិញ(ខ.៤-៧)។
បុរសនៅរដ្ឋអូហៃយ៉ូ ចង់បង្ហាញភស្តុតាងឲ្យគេប្រកាសថា គាត់នៅមានជីវិតរស់ទេ។ តែសម្រាប់យើងដែលជាគ្រីស្ទបរិស័ទវិញ យើងត្រូវបង្ហាញភស្តុតាង ឲ្យគេដឹងថា យើងមានជីវិតរស់ខាងវិញ្ញាណ ដោយរស់នៅ តាមការដឹកនាំរបស់ព្រះ…
ភាពសប្បុរសដ៏ល្បីល្បាញ
បន្ទាប់ពីមានការចុះផ្សាយ ពីអំពើសប្បុរសធម៌ ដែលគេបានធ្វើ នៅក្នុងរថភ្លើងក្រោមដី នាទីក្រុងញូយ៉ក ពត៌មាននេះ ក៏ត្រូវបានគេចែកចាយបន្តគ្នាទូទាំងពិភពលោក។ មានយុវជនម្នាក់ ពាក់អាវយឺតដៃវែងមានគំរបក្បាល បានអង្គុយងោក ហើយក៏បានគេងផ្អែកទៅលើស្មារបស់អ្នកដំណើរម្នាក់ទៀត ដែលមានវ័យចាស់ជាងគាត់។ ពេលនោះ មានមនុស្សម្នាក់ចង់ជួយដាស់យុវជននោះឲ្យភ្ញាក់ តែបុរសដែលមានវ័យចាស់ជាង បាននិយាយខ្សិបៗថា “គាត់ប្រហែលជាអត់ងងុយខ្លាំងហើយ។ ឲ្យគាត់គេងទៀតចុះ។ យើងក៏ធ្លាប់អត់ងងុយដូចគាត់ដែរ”។ បន្ទាប់មក គាត់ក៏បានឲ្យអ្នករួមដំណើរវ័យក្មេងនោះបន្តគេងផ្អែកលើស្មាគាត់ នៅម៉ោងបន្ទាប់ទៀត ហើយគាត់ក្រោកឈរថ្នមៗ ព្រោះដល់កន្លែងដែលគាត់ត្រូវចុះពីរថភ្លើង។ ប៉ុន្តែ នៅមុននោះ មានអ្នកដំណើរម្នាក់ទៀត បានថតរូបអ្នកទាំងពីរ មិនឲ្យដឹងខ្លួន ហើយក៏បានចែកផ្សាយនៅតាមបណ្តាញសង្គម ហើយមានគេចែកផ្សាយបន្តល្បីទូទាំងពិភពលោកតែម្តង។
ភាពសប្បុរសរបស់បុរសម្នាក់នោះ ហាក់ដូចជាបង្ហាញថា មនុស្សម្នាក់ៗសុទ្ធតែត្រូវការភាពសប្បុរស ដែលឆ្លុះបញ្ចាំងអំពីព្រះទ័យរបស់ព្រះ។ ជាក់ស្តែង ព្រះយេស៊ូវបានបង្ហាញភាពស្រទន់ដូចនេះ នៅពេលដែលពួកសម្លាញ់របស់ទ្រង់ ព្យាយាមរារាំងកុំឲ្យក្មេងៗរំខានទ្រង់។ ទ្រង់មិនបានបណ្តេញក្មេងៗទាំងនោះចេញទេ ផ្ទុយទៅវិញ ទ្រង់បានលើកក្មេងៗឱប ហើយដាក់ព្រះហស្តលើ ទាំងប្រទានពរឲ្យផង(ម៉ាកុស ១០:១៦)។ ទន្ទឹមនឹងនោះ ទ្រង់បង្រៀនយើងម្នាក់ៗ ឲ្យមានជំនឿលើទ្រង់ ដូចក្មេងតូចៗដែរ(ខ.១៣-១៦)។
ព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងដឹងថា យើងម្នាក់ៗមានសុវត្ថិភាព ពេលយើងនៅក្នុងព្រះវត្តមានទ្រង់។ យើងអាចផ្អែកទៅលើទ្រង់ ទោះជាពេលយើងនៅដឹងខ្លួន ឬកំពុងគេងក្តី។ ពេលយើងអស់កម្លាំង ទ្រង់ប្រទានឲ្យយើងមានកន្លែងដ៏សុខសាន្តសម្រាប់សម្រាក។-Mart Dehaan
ភាពអស្ចារ្យនៃបេះដូង
បេះដូងមនុស្សលោតប្រហែល ១សែនដង ក្នុងមួយថ្ងៃ ដោយផ្គត់ផ្គង់ឈាមដល់កោសិកាទាំងអស់ក្នុងរូបកាយយើង។ ជាសរុប បេះដូងយើងលោតប្រហែល៣៥លានដង ក្នុង១ឆ្នាំ និងជាមធ្យម លោតប្រហែល ២ពាន់៥រយលានដង ក្នុងមួយជីវិតមនុស្សជាមធ្យម។ វិទ្យាសាស្រ្តសុខាភិបាលបានបកស្រាយថា ចលនាបេះដូងលោតម្តងៗ គឺស្រដៀងនឹងកម្លាំង ដែលយើងប្រើដើម្បីប្រឹងច្របាច់កូនបាត់តេនីស នៅក្នុងដៃយើងមួយទំហឹងដៃ។
ដូចនេះ បេះដូងយើងពិតជាអស្ចារ្យណាស់ ប៉ុន្តែ វាគ្រាន់តែជាឧទាហរណ៍មួយ ក្នុងចំណោមឧទាហរណ៍ជាច្រើន ក្នុងពិភពធម្មជាតិ ដែលព្រះបានរចនាមក ដើម្បីប្រាប់យើង អំពីព្រះអាទិករ គឺដូចដែលមានចែងនៅក្នុងព្រះគម្ពីរយ៉ូប។
បន្ទាប់ពីលោកយ៉ូបបានជួបសោកនាដកម្មផ្ទួនៗ គាត់មានទុក្ខព្រួយជាទម្ងន់។ ពេលដែលព្រះទ្រង់មានបន្ទូលមកកាន់គាត់ ព្រះអង្គមិនបានប្រាប់គាត់ អំពីមូលហេតុដែលគាត់កំពុងមានទុក្ខវេទនាឡើយ។ ព្រះអាទិករទ្រង់ក៏មិនបានប្រាប់គាត់ថា ថ្ងៃណាមួយ ព្រះអង្គនឹងរងទុក្ខវេទនាជំនួសលោកយ៉ូបដែរ។ ផ្ទុយទៅវិញ ព្រះអង្គបានបង្វែរអារម្មណ៍របស់លោកយ៉ូប ឲ្យគិតដល់ភាពអស្ចារ្យជាច្រើនក្នុងធម្មជាតិ ដែលតែងតែខ្សិបដាក់យើង ហើយជួនកាលក៏បានស្រែកដាក់យើង ឲ្យបានដឹងអំពីប្រាជ្ញា និងអំណាចចេស្តានៃព្រះ ដែលធំប្រសើរលើសយើងរាល់គ្នា(យ៉ូប ៣៨:១-១១)។
ដូចនេះ ពេលដែលយើងពិចារណាអំពីភាពស្មុគ្រស្មាញ នៃសាច់ដុំបេះដូង ដែលខិតខំធ្វើចលនា តើយើងរៀនបានអ្វីខ្លះ? តើសម្លេងទឹករលកបោកច្រាំង និងពន្លឺផ្កាយព្រោងព្រាតនៅលើមេឃ បានបង្រៀនយើងអ្វីខ្លះ អំពីព្រះ? ការពិចារណាអំពីអំណាច និងប្រាជ្ញានៃព្រះអាទិករនៃយើង អាចនាំឲ្យយើងមានហេតុផល ដើម្បីនឹងទុកចិត្តព្រះអង្គកាន់តែខ្លាំង។-Mart Dehaan
ភាពក្រីក្រ និងភាពស្តុកស្តម្ភ
ពេលដែលម្ចាស់អាជីវកម្មម្នាក់បានត្រូវឆ្នោត ៣១៤លានដុល្លាអាមេរិក ក្នុងឆ្នាំ២០០២ គាត់ក៏បានបង្ហាញពីបំណងចិត្តដ៏ល្អ នៅក្នុងការប្រើប្រាស់លុយនោះ ដោយក្តីរីករាយ។ គាត់ចង់ប្រើលុយនោះ ដើម្បីបង្កើតមូលនិធិមនុស្សធម៌មួយ និងជួយកម្មករដែលបានបាត់បង់ការងារ ឲ្យមានការងារឡើងវិញ ហើយធ្វើនូវអ្វីដែលល្អ សម្រាប់គ្រួសារគាត់។ គាត់បានក្លាយជាអ្នកមានស្តុកស្តម្ភហើយ តែគាត់បានប្រាប់អ្នកយកពត៌មានថា ការត្រូវឆ្នោតដ៏ធំនេះ មិនបានកែប្រែជីវិតគាត់ទេ។ ពីរបីឆ្នាំក្រោយមក មានអត្ថបទកាសែតមួយបានចុះផ្សាយថា គាត់បានទទួលលទ្ធផល ខុសពីការរំពឹងទុក។ ចាប់តាំងពីត្រូវឆ្នោតដែលធំបំផុតនោះមក បុរសនោះបានមានរឿងផ្នែកច្បាប់ជាច្រើន។ គាត់បានបាត់បង់កេរ្តិ៍ឈ្មោះ ហើយបានលេងល្បែងស៊ីសង ទាល់តែអស់លុយពីខ្លួន។
លោកអេគើរ ក៏ជាអ្នកនិពន្ធបទគម្ពីរសុភាសិតផងដែរ។ គាត់ជាអ្នកដែលមានគំនិតជ្រៅជ្រះ ដែលបានសរសេរនូវបទគម្ពីរ ដែលនិយាយអំពីការខកចិត្ត ដែលអាចកើតឡើង ដូចបុរសដែលត្រូវឆ្នោតនោះ។ លោកអេគើរបានដឹងអំពីភាពកម្សោយរបស់ខ្លួន ដែលជាមនុស្ស(សុភាសិត ៣០:២-៣) ហើយគាត់ក៏បានដឹងអំពីគ្រោះថ្នាក់ ដែលកើតឡើង ពីការមានទ្រព្យច្រើនពេក ឬតិចពេក។ ដូចនេះ គាត់ក៏បានអធិស្ឋានថា “សូមកុំឲ្យទូលបង្គំមានសេចក្តីទាល់ក្រ ឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹមទូលបង្គំដោយអាហារដែលត្រូវការប៉ុណ្ណោះ ក្រែងទូលបង្គំបានឆ្អែត ហើយបោះបង់ចោលទ្រង់ដោយពាក្យថា ព្រះយេហូវ៉ាជាអ្នកណាហ្ន៏ ឬក្រែងទូលបង្គំមានសេចក្តីទាល់ក្រ ហើយទៅជាលួចគេ ព្រមទាំងប្រើព្រះនាមនៃព្រះជាទីមើលងាយផង”(ខ.៨-៩)។
លោកអេគើរបានដឹងអំពីបញ្ហា ដែលកើតឡើងពីទ្រព្យសម្បត្តិ និងភាពក្រីក្រ តែក៏បានដឹងអំពីភាពកម្សោយនៃនិស្ស័យសាច់ឈាមរបស់យើងផងដែរ។ យើងចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន ចំពោះទ្រព្យសម្បត្តិ និងភាពក្រីក្រ។ យើងនៅតែត្រូវការព្រះអង្គជានិច្ច ទោះយើងមានទ្រព្យសម្បត្តិច្រើន ឬយើងជាអ្នកក្រីក្រក្តី…
ស្រមោល
ថ្ងៃមួយ ខ្ញុំមានអារម្មណ៍ថា មាននរណាម្នាក់កំពុងដើរតាមពីក្រោយខ្ញុំ។ ពេលខ្ញុំកំពុងដើរតាមផ្លូវដើរនៅក្រៅបន្ទប់ ដែលមិនសូវមានពន្លឺ ខ្ញុំក៏បានបត់តាមជ្រុងបន្ទប់ ទៅរកជណ្តើរឡើងជាន់លើ ហើយខ្ញុំក៏ឈរត្រឹងនៅមួយកន្លែង ដោយសារខ្ញុំភ្ញាក់នឹងអ្វីដែលខ្ញុំឃើញដើរតាមខ្ញុំ។ ពីរបីថ្ងៃក្រោយមក រឿងនេះក៏បានកើតឡើងម្តងទៀត ពេលខ្ញុំដើរនៅខាងក្រោយហាងកាហ្វេ ដែលខ្ញុំចូលចិត្ត ហើយក៏បានឃើញរូបរាង្គមនុស្សមាឌធំម្នាក់ កំពុងដើរមករកខ្ញុំ។ ប៉ុន្តែ ហេតុការណ៍ទាំងពីរលើកនេះ សុទ្ធតែបានបញ្ចប់ទៅវិញដោយការញញឹម ពេលដែលខ្ញុំដឹងថា តាមពិតវាគ្រាន់តែជាស្រមោលរបស់ខ្ញុំសោះ គឺគ្មានអ្វីដែរគួរឲ្យខ្លាចទេ។
លោកហោរាយេរេមា បានមានប្រសាសន៍ អំពីភាពខុសគ្នា រវាងការភ័យខ្លាចពិតប្រាកដ និងការភ័យខ្លាចក្នុងក្តីស្រមៃ។ មនុស្សមួយក្រុម ដែលជាបងប្អូនរួមជាតិរបស់គាត់ បានសួរគាត់ថា តើព្រះអម្ចាស់សព្វព្រះទ័យ ឲ្យពួកគេបន្តរស់នៅ ក្នុងទីក្រុងយេរូសាឡិម ឬរត់គេច ទៅនគរអេស៊ីព្ទ ដ្បិតពួកគេភ័យខ្លាចស្តេចនៃចក្រភពបាប៊ីឡូន(យេរេមា ៤២:១-៣)។ លោកយេរេមា បានប្រាប់ពួកគេថា បើសិនជាពួកគេបន្តនៅក្រុងយេរូសាឡិមទៀត ហើយទុកចិត្តព្រះ នោះពួកគេមិនចាំបាច់ត្រូវមានការភ័យខ្លាចទេ(ខ.១០-១២)។ ប៉ុន្តែ បើពួកគេរត់គេចទៅនគរអេស៊ីព្ទ ស្តេចបាប៊ីឡូន នឹងតាមរកពួកគេឃើញ(ខ.១៥-១៦)។
ក្នុងពេលដែលមានការភ័យខ្លាច ចំពោះគ្រោះថ្នាក់ដែលនឹងកើតមាន ព្រះទ្រង់បានប្រាប់ពួកអ៊ីស្រាអែល អំពីមូលហេតុដែលពួកគេអាចបន្តនៅទីក្រុងយេរូសាឡិម ដោយទុកចិត្តព្រះអង្គ។ ព្រោះកាលពីមុន ព្រះអង្គបានរំដោះពួកគេ ឲ្យរួចពីនគរអេស៊ីព្ទម្តងមកហើយ ដូចនេះ ព្រះអង្គក៏អាចរំដោះពួកគេឲ្យរួចពីចក្រភពបាប៊ីឡូនផងដែរ។ ជាច្រើនសតវត្សរ៍ក្រោយមកទៀត ព្រះម៊ែស៊ីដែលពួកគេបានរង់ចាំតាំងពីយូរមកហើយ បានយាងមកប្រសូត្រ ហើយបានសុគត ដើម្បីលោះបាបយើង…
ភាសានៃសម្លេងហួច
កោះអន ឡា ហ្គោមេរ៉ាស្ថិតក្នុងចំណោមកោះដែលតូចជាងគេ ក្នុងប្រជុំកោះខាណារី ដែលឈ្មោះនៃប្រជុំកោះនេះ គឺដូចឈ្មោះរបស់សត្វចាប មានសម្លេងយំយ៉ាងពិរោះ។ កោះអន ឡា ហ្គោមេរ៉ាមានជ្រោះជ្រៅ ហើយចោទ បានជាពេលដែលក្មេងៗដែលជាសិស្សសាលា និងភ្ញៀវទេសចរណ៍ទាំងឡាយបានទៅលេងទីនោះ ពួកគេបានរៀនអំពីការទំនាក់ទំនងចម្ងាយឆ្ងាយពីគ្នាដល់ទៅ៣គីឡូម៉ែត្រ ដោយប្រើសម្លេងហួច។ មានអ្នកគង្វាលចៀមម្នាក់ បានប្រើសម្លេងហួច បែបភាសាបុរាណនេះ ដើម្បីហៅហ្វូងចៀមរបស់គាត់។ គាត់មានប្រសាសន៍ថា “ហ្វូងចៀមខ្ញុំដឹងថា នោះជាសម្លេងហួចរបស់ខ្ញុំ ពេលដែលពួកវាស្គាល់សម្លេងខ្ញុំ”។
ព្រះគម្ពីរក៏បានចែង អំពីការប្រើសម្លេងហួចផងដែរ ដែលក្នុងនោះ មានបទគម្ពីរដែលរៀបរាប់ថា ព្រះទ្រង់ជាអ្នកគង្វាលដែលប្រើសម្លេចហួច ដើម្បីហៅចៀមរបស់ទ្រង់។ បទគម្ពីរនេះបានឆ្លុះបញ្ចាំង អំពីពេលមួយ ដែលព្រះទ្រង់នឹងហួច ដើម្បីហៅរាស្រ្តរបស់ទ្រង់ដែលបានខ្ចាត់ខ្ចាយ ហើយកំពុងដើរវង្វេង ឲ្យវិលត្រឡប់មកឯព្រះអង្គវិញ(សាការី ១០:៨)។
ជាច្រើនឆ្នាំក្រោយមក ព្រះយេស៊ូវក៏បានមានបន្ទូលថា “ចៀមខ្ញុំទាំងប៉ុន្មានវាស្តាប់ខ្ញុំ ហើយមកតាម ខ្ញុំក៏ស្គាល់វាដែរ”(យ៉ូហាន ១០:២៧)។ សត្វចៀមមិនចេះភាសានិយាយរបស់មនុស្សទេ ប៉ុន្តែ ពួកវាអាចស្គាល់សម្លេងរបស់អ្នកគង្វាល ដែលដឹកនាំពួកវា។
សម្លេងបន្លំ និងសម្លេងរំខាន ក្នុងលោកិយនេះ នៅតែព្យាយាមធ្វើឲ្យយើងបែកអារម្មណ៍ចេញពីសម្លេងដ៏ពិតរបស់ព្រះ(សាការី ១០:២)។ តែព្រះទ្រង់តែងតែមានវិធីដឹកនាំយើង ដោយមិនបាច់ប្រើព្រះបន្ទូលក៏បាន។ ព្រះអង្គអាចប្រើព្រឹត្តការណ៍ ដែលដាស់តឿន ឬលើកទឹកចិត្តយើង ដើម្បីរំឭកយើងថា ព្រះអង្គនៅតែដឹកនាំ ការពារ…
គំនិតដែលត្រូវគេលួចបាត់
ខណៈពេលប្រពន្ធខ្ញុំនិងខ្ញុំកំពុងធ្វើដំណើរកម្សាន្ត មានចោរចូលលួចឥវ៉ាន់ក្នុងឡានខ្ញុំ ក្រោយពេលអាហារថ្ងៃត្រង់រួច។ ដោយមើលទៅឃើញកញ្ចក់បែក យើងដឹងថាយើងភ្លេចបើកជីភីអេស ពេលយើងមើលឡានមិនឃើញ។ ដោយគ្រាន់តែឆែកកៅអីក្រោយភ្លាម ខ្ញុំសន្និដ្ឋានថា ចោរបានលួចកុំព្យូទ័រយួរដៃ លិខិតឆ្លងដែន និង សៀវភៅសែកបាត់អស់ហើយ។ វារឹតតែធ្វើអោយខ្ញុំភ្ញាក់ផ្អើលទៅទៀតគឺថា យប់បន្តិច បន្ទាប់ពីនិយាយទូរស័ព្ទចប់ យើងនៅតែខ្វល់ខ្វាយ ស្រាប់តែមានរឿងមួយកើតឡើង។ ពេលខ្ញុំបើកវ៉ាលី នៅចន្លោះខោអាវនោះរកឃើញអ្វីដែលខ្ញុំគិតថាបាត់ វានៅទីនោះ។ ខ្ញុំមិនជឿនឹងភ្នែកសោះ។ រួចខ្ញុំរកនឹកឡើងវិញ ខ្ញុំមិនបានដាក់វានៅកៅអីក្រោយទេ។ តែខ្ញុំបានដាក់វានៅក្នុងវ៉ាលីវិញ ដែលខ្ញុំបានដាក់វានៅក្នុងគូថឡាន។ ជួនកាល ការគិតមួយភ្លែកធ្វើអោយយើងភាន់ច្រឡំ។ យើងគិតថា យើងបាត់បង់ច្រើនណាស់។ ហើយយើងក៏គិតថា ព្រះបាទដាវីឌដែលតែងបទគម្ពីរទំនុកដំកើង១៣ក៏ភាន់ច្រឡំមួយភ្លែតដែរថា ព្រះជាម្ចាស់ភ្លេចគាត់បាត់ហើយ។ តែពេលព្រះបាទដាវីឌគិតម្តងទៀត ទ្រង់ជ្រាបច្រើនជាងការភ័យខ្លាច រួចទ្រង់បានតែងបទគម្ពីរទំនុកដំកើង១៣:៥-៦ជាបទសរសើរដល់ព្រះជាម្ចាស់វិញ។ អំណរទ្រង់ដែលកើតជាថ្មី បានគ្របដណ្តប់ការនឹកគិតរបស់យើងដែលថា គ្មានអ្វីមួយអាចលួចអ្វីៗដែលសំខាន់ចេញពីជីវិតយើង«ដែលលាក់ទុកក្នុងព្រះ ជាមួយព្រះគ្រីស្ទ» បានឡើយ (កូឡូស ៣:៣) ដោយម៉ាត ឌី ហាន (Mart De Haan)។